តាកែវៈ កាលពីវេលាម៉ោង ៣និង១០នាទីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងអ្នកអូសរ៉ឺម៉កឆ្លងផ្លូវ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៦៧-៦៨ ភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
ម៉ូតូម៉ាក MSX ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សាន រង្សី ភេទប្រុស អាយុ ២៤ឆ្នំា រស់នៅភូមិព្រៃព្រំ ឃុំរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ធ្វើដំណើរពីត្បូងទៅជើង រងរបួសស្រាល បញ្ជូនយកទៅព្យាបាលពេទ្យខេត្តតាកែវ៕
អ្នកឆ្លងផ្លូវពីកើតមកលិចឈ្មោះ មីង គ ភេទស្រី អាយុ ៥១ឆ្នាំ មានទីលំនៅភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យតាកែវ៕
មូលហេតុ៖ ម៉ូតូបើកលឿនខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យទៅបុកអ្នកឆ្លងផ្លូវ៕
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងខាងលើ ត្រូវបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង៕




មតិយោបល់