-

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបករណីរក្សាទុកអាវុធខុសច្បាប់ និងករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់

ព្រះវិហារ: យោងតាមផេក GRK News បានឲ្យដឹងថា នៅវេលាម៉ោង ១១និង៣០នាទីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ចំណុចភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ ផ្តល់ទីតាំងជួញដូរឬប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ និងរក្សាទុកអាវុធខុសច្បាប់ ។

លទ្ធផលដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនចំនួន ០៥កញ្ចប់, កាំភ្លើងCKC កាត់ចំនួន០១ដើម, គ្រាប់អាកា ៤៧ចំនួន២១គ្រាប់, គ្រាប់វាំងឡុងចំនួន ១២គ្រាប់, គ្រាប M16ចំនួន០៥គ្រាប់, ដាវចំនួន០២ដើម, ទូរស័ព្ទដៃចំនួន០៤គ្រឿង, លុយខ្មែរចំនួន៥០០០០៛, កាណុងកាំភ្លើងច្នៃចំនួន០២ និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី៕

មតិយោបល់