ព័ត៌មានជាតិ

ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីរក្សាទុកសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ប៉ៃលិនៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង ៧ និង ៣៥នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីរក្សាទុកសារធាតុញៀន ត្រង់ចំណុច​ជិត​ស្ពាន​អូរ​តា​ប្រា​ង​ ស្ថិត​ក្នុងភូមិ​ខ្លុង​ សង្កាត់​អូរ​តា​វ៉ៅ​ ក្រុង​/​ខេត្ត​ប៉ៃលិន​។​

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ ឈុ​ន​ ម៉ៅ​ ភេទ​ស្រី​ អាយុ​ ៤២​ ឆ្នាំ​ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន (អ្នករក្សាទុក)។
២/ឈ្មោះ យី​ ម៉ា​ប់​ ភេទ​ប្រុស​ អាយុ ​៥៨​ ឆ្នាំ​ មុខរបរ​ ធ្វើ​ចំការ​ រស់នៅ​ភូមិ​ខ្លុង​ សង្កាត់​/​ក្រុង​/​ខេត្ត​ប៉ៃលិន (ម្ចាស់ផ្ទះ)។

វត្ថុតាងដកហូតបាន៖
-ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ (​ម៉ា​ទឹកកក​ICE)​ ចំនួន​២៥​កញ្ចប់ (២​កញ្ចប់​ធំ​ និង​២៣​កញ្ចប់​តូច​)
-ជញ្ជីង​សម្រាប់​ថ្លឹង​សារធាតុ​ញៀន​០១​គ្រឿង
-ថង់​សម្រាប់​ច្រក​មួយ​ចំនួន​។​

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់