ព័ត៌មានជាតិ

ផ្អើលទាំងថ្ងៃ! ស្ត្រីម្នាក់ចុះងូតទឹកស្ទឹង បែរជាជួបរឿងអកុសលទៅវិញ

ពោធិ៍សាត់: យោងតាមផេក នាកយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីវេលាម៉ោង ១២នាទីថ្ងៃត្រង់ ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៩ មានករណីស្រ្តីម្នាក់ងូតទឹកស្ទឹងលង់ស្លាប់ ត្រង់ចំណុចកំពង់ទឹកស្ទឹងពោធិ៍សាត់ ស្ថិតភូមិតាស្ដី ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ សួស ហោ អាយុ ៤៥ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។

ដំណើររឿង៖ មុនេះពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះសំដៅទៅកំពុងទឹកក្នុងគោលបំណងចុះងូតទឹកស្ទឹង លុះបាត់អស់ជាច្រើនម៉ោងមិនឃើញមកផ្ទះវិញប្ដីជនរងគ្រោះមានការសង្ស័យថា ប្រពន្ធខ្លួនលង់ទឹកហើយដឹងព្រោះមានជំងឺស្កន់ជ្រូកឧស្សាប្រកាច់ម្ដងម្កាល ក៏ទៅមើលនៅមាត់ស្ទឹងឃើញសំពត់ សាប៊ូ នៅមាត់កំពុង ក៏ស្រែកឲ្យអ្នកស្រុកជួយចុះរាវ ប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់ក្នុងទឹក។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន និងមានជំងឺស្កន់ជ្រូកប្រកាច់ពេលជនរងគ្រោះចុះងូតទឹកទើបបណ្ដាលឲ្យស្លាប់បែបនេះ បន្ទាប់មកប្រគល់សពឲ្យគ្រួសរយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់