ព័ត៌មានជាតិ

មួយយប់ស្លាប់ ៣នាក់! ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ នៅស្រុកទឹកឈូ

កំពត: កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨និង១៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៣(កំពត, ឈូក)រវាងរថយន្ត និងម៉ូតូទិសដៅផ្ទុយគ្នា បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤២-១៤៣ ស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

ករណីទី១៖ រថយន្តម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2BD-6326 ទិសដៅពីជើងទៅត្បូងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន
ម៉ូតូម៉ាក C១២៥ ស៊េរីឆ្នាំ2018 ស្លាកលេខ កំពត1N-1915 បើកបរដោយឈ្មោះ ភឿន ភេទប្រុស អាយុ ៣៥ឆ្នាំ(ស្លាប់) រស់នៅភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ទិសដៅពីត្បូងទៅជើងដល់ចំណុចកើតហេតុ បានជ្រុលចូលទៅបុករថយន្តខាងលើ បណ្ដាលស្លាប់ខ្លួនឯង(ស្លាប់អ្នកបើកម៉ូតូ)។

ករណីទី២៖ នៅវេលាម៉ោង ៦និង០០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ចំណុចកោះតៃវ៉ាន ស្ថិតក្នុងភូមិឡូ១២ ចន្លោះបង្គោលលេខ១៦១-១៦២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ។

ម៉ូតូរងគ្រោះម៉ាក C១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1N-4431 បើកបរដោយឈ្មោះ សោម លន់ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិព្រែកចេក មានទិសដៅពីលិចទៅកើតស្លាប់នៅកន្លែងកើតហេតុ
រថយន្តតូរីស ពណ៌ខៀវ បើករត់គេចបាត់។

ចំពោះសពប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋព្រៃឃ្មុំ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីវិធី៕

មតិយោបល់