បាត់ដំបងៈ នៅព្រឹកថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៩ នេះ កម្លាំងសមត្ថកិច្ច បានរកឃើញអត្តសញ្ញាណជនរងគ្រោះហើយ ករណីប្រទះឃើញសកសពអាក្រាតកាយ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចវាលស្រែ ស្ថិតក្នុងភូមិ ចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
សពជនរងគ្រោះឈ្មោះ ហង្ស ហ៊ន ភេទស្រី អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ចបានប្រគល់សាក សពជនរងគ្រោះ ជូនទៅក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីហើយ ។
យ៉ាងណាមិញ សមត្ថកិច្ច នៅតែបន្តស្វែងរកការពិត ក្នុងករណីនេះឲ្យឃើញ និងនាំខ្លួនជនដៃដល់ ដែលបានប្រព្រឹត្តិលើជនរងគ្រោះខាងលើ យកមកផ្តន្ទា ទោសតាមផ្លូវច្បាប់៕


មតិយោបល់