ព័ត៌មានជាតិ

លោកមេប៉ុស្តិ៍សង្កាត់អូរបែកក្អម ចាប់ជនសង្ស័យ ករណីឆក់ទូរស័ព្ទពីនារីម្នាក់ មិនទាន់បានផង ឥទ្បូវលោកចោរលួចម៉ូតូវិស្វករម្នាក់ទៅបាត់ទៀត…

ភ្នំពេញ: នៅវេលាម៉ោង ១១ និង ១០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពលរដ្ឋបានប្រាប់ Post News ថា មានករណីជនសង្ស័យលួចម៉ូតូ ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1F-5547 ទុកក្រោមបន្ទប់ បាត់តាំងពីវេលាម៉ោង ២ និង៥០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះអាយុ ២២ ឆ្នាំ មុខរបរ ជានិស្សិត ផ្នែកវិស្វករ នៃសាលាតិចណូ ឆ្នាំទី៥ មានស្រុកកំណើតខេត្តកំពង់ធំ។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋ ដើម្បីឲ្យសមត្ថកិច្ច ស្រាវជ្រាវចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

សូមបញ្ជាក់៖ ករណីខាងលើនេះ ម្ចាស់ម៉ូតូ បានប្រាប់ Post News ថា ចោរធ្វើសកម្មភាពលួចជាញឹកញាប់ណាស់ ចំណែកសមត្ថកិច្ច មិនទាន់ចាប់ជនសង្ស័យបាននៅទ្បើយ ធ្វើឲ្យគាត់រស់នៅក្នុងភាពព្រួយបារម្ភ ហើយឥទ្បូវនេះ គាត់ក៏សម្រេច​ចិត្ត ផ្លាស់បប្ដូរបន្ទប់ជួលផងដែរ ទៅរស់នៅកន្លែងមានសុវត្ថិភាព។

ជាងនេះទៀត ជនរងគ្រោះ សំណូមពរទៅលោកមេប៉ុស្តិ៍សង្កាត់អូរបែកក្អម ជួយពង្រឹកបន្ថែមទៀត ពីបញ្ហាល្បាតក្នុងមូលដ្ឋាន ឲ្យបានជាប្រចាំផង ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក៏មានសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ ជាបុគ្គលិកផ្សាររតន:ផ្លាហ្សា មិនទាន់ចាប់ជនសង្ស័យបានផង តើឲ្យគាត់សង្ឃឹមលើអ្វី សូមកុំទុកឲ្យពលរដ្ឋរិះគន់ រឿងដដែលៗ បែបនេះទៀត៕

មតិយោបល់