ព័ត៌មានជាតិ

ជនបង្កបើករថយន្ត បុកយុវតីសិស្សសាលា២នាក់ ស្លាប់យ៉ាងអាណោចអាធម៌ នៅខណ្ឌជ្រោយចង្វារ ពេលនេះ សមត្ថកិច្ច ឃាត់ខ្លួនបានហើយ

ភ្នំពេញ: នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនបង្ក ដែលបើករថយន្តបុកយុវតីសិស្សសាលា២នាក់ស្លាប់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩បានហើយ។

ដោយសមត្ថកិច្ច បានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនបង្ក (អ្នកបើក) និងម្ចាស់រថយន្ត Highlander ពាក់ស្លាកលេខ 2AG-7942 ពណ៌ទឹកមាស។ ជនបង្កឈ្មោះ សូត្រ អាយុប្រហែលចន្លោះ ៣៨-៣៩ឆ្នាំ, ម្ចាស់រថយន្តឈ្មោះ សុខ នៅ អាយុប្រហែល ៦០ឆ្នាំ។

ជនរងគ្រោះម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨។

បច្ចុប្បន្នជនបង្ក និងម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង នឹងបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមផ្លូវច្បាប់៕

មតិយោបល់