ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីលួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាប: យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីវេលាម៉ោង ៣ និង ៣០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច ត្រង់ចំណុចផ្ទះជួល ស្ថិតភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ LIU FENG ភេទប្រុស ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G៥៣០២៨៥៦៤។

បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងជំនាញ បញ្ជូនទៅកាន់ពន្ធនាគារខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់