ព័ត៌មានជាតិ

បើមិនឲ្យមាន់ខ្ញុំស៊ីទេពុកឯងលែងបានឃើញមុខខ្ញុំហើយ លុះស្អែកឡើងអ្នកស្រុកប្រាប់ថាស្លាប់បាត់

ឧត្តរមានជ័យ: ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង ១១និង៣០នាទីបានទទួលដំណឹងថា មានករណី អត្តឃាត (ចង.ក សម្លាប់ខ្លួន) នៅចំណុច ត្រពាំងកក់ ខាងត្បូងភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ចម្ងាយ ៣០០០ម៉ែត្រ ។
សាកសពឈ្មោះ ថោង រឿយ ភេទ ប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញក្រុង បានសហការណ៍ជាមួយ កម្លាំងនគរបាលប៉ុស្តិ៍កូនក្រៀល និង គ្រូពេទ្យខេត្ត ធ្វើការត្រួតពិនិត្យសាកសព ឃើញស្ថានភាពដូចតទៅ សាកសពចង.ក នឹងខ្សែរនីឡុង ពណ៌ ស (ខ្សែរចងគោ) ភ្ជាប់ទៅនឹងមែកអំពិល កម្ពស់ ០៤ម៉ែត្រ ពីដី ក្នុងដីស្រែរបស់ខ្លួន ចំនុចត្រពាំងកក់ ។ សាកសពស្លៀកខោយឺត ពណ៌ប្រផេះ ជើងខើច ក្រោមក្បាលជង្គង់ ពីក្រៅ ស្លៀកខោជើងខ្លី ពណ៌ក្រហមមានផ្កា ខាងក្នុង និងពុំមានពាក់អាវទេ. នៅចុងលឹង្គមានចេញទឹកនោម. នៅលើ កមានស្នាមខ្សែររឹតក រាងអក្សរ U និងនៅក្បាល រាងកាយសាកសព ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។
តាមការបំភ្លឺពីឈ្មោះ យឹប រ៉ឹក ភេទ ប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង (ជាឪពុករបស់សាកសព) បានបំភ្លឺថា កាលពីជាង ៣ឆ្នាំមុន កូនប្រុសរបស់ខ្លួន(សាកសព) បានលែងលះ បែកបាក់ប្រពន្ធកូន រួចក៏ទៅធ្វើការ នៅស្រុកថៃ និងបានត្រឡប់មកវិញ កាលពី ២ឆ្នាំមុន ពេលនោះកូនប្រុស របស់ខ្លួនចាប់ផ្ដើមខូចចិត្តហើយដើរផឹកស្រា ដោយមិនសូវរវីរវល់កិច្ចការងារស្រែចម្ការទេ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ កូនប្រុសរបស់ខ្លួនបានដើរផឹកស៊ីតាំងពីព្រឹករហូតដល់យប់ ដោយមិនបានទៅឃ្វាលគោទេលុះនៅម៉ោងប្រហែល៧និង០០នាទីកូនប្រុសបានមកសុំមាន់ មួយក្បាលដើម្បីយកទៅវ៉ៃស៊ី ពេលនោះខ្លួនបានខឹងហើយបានស្ដីបន្ទោស កូនប្រុសឆ្លើយតបវិញថា បើមិនឲ្យមាន់ខ្ញុំស៊ីទេពុកឯងលែងបានឃើញមុខខ្ញុំហើយនិយាយចប់ កូនប្រុសក៏ដើរចេញពីផ្ទះទៅដេកនៅខ្ទមចាំស្រែ ឯចំណុចត្រពាំងកក់ ខាងត្បូងភូមិខ្ទុំ (ជាកន្លែង ដែលវាតែងតែដេក) លុះស្អែកឡើងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ០៩និង៣០នាទី ស្រាប់ តែមានអ្នកស្រុក មកប្រាប់ថា: កូន ប្រុសរបស់ខ្លួនឈ្មោះ ថោង រឿយបានចងកស្លាប់ហើយ ។
ការសន្និដ្ឋានរបស់សមត្ថកិច្ច និងគ្រូពេទ្យ សាកសព ពិតជាស្លាប់ដោយសារ ធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ប្រាកដមែន ។
ក្រោយកើតហេតុសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់