ចំពោះឪពុកម្តាយដែលធ្លាប់មានកូនរួចម្តងហើយច្បាស់ជាមិនសូវមានបញ្ហានោះទេ តែសម្រាប់ឪពុកម្តាយថ្មោងថ្មី ប្រាកដជាប្រឈមមុននឹងបញ្ហាជាច្រើន ខណៈពេលដែលចិញ្ចឹមកូនតូចជាពុំខាន។
ជាពិសេសនៅពេលដែលកូនឈឺ ឬទល់លាមក តើគួរតែធ្វើយ៉ាងណា? ប្រសិនបើអ្នកមិនរកវិធីដោះស្រាយឲ្យបានត្រឹមត្រូវទេ អាចបង្កផលវិបាកដល់សុខភាព និងកើតជំងឺផ្សេងៗ។ ម្យ៉ាងវិញទៀត ការទល់លាមកភាគច្រើនតែងតែកើតមានឡើងចំពោះកុមារ ដូច្នេះហើយ ក្នុងនាមអ្នកជាឪពុកម្តាយ គួរតែស្វែងយល់ពីវិធីដោះស្រាយឲ្យបានច្បាស់។
១. ទឹក
រឿងដំបូងដ៏សំខាន់ អ្នកត្រូវឲ្យកូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ តិចបំផុតមួយលីត្រក្នុងមួយថ្ងៃ ដើម្បីការពារការទល់លាមក និងជំនួយដល់សុខភាពទូទៅ។
២. ចេក
ឲ្យកូនរបស់អ្នកញ៉ាំចេកមួយ ឬពីរផ្លែក្នុងមួយថ្ងៃ។ បើធ្មេញរបស់ពួកគេមិនទាន់ដុះទាំងអស់ទេ អ្នកអាចកិនចេកឲ្យម៉ត់មុននឹងបញ្ចុក។ ចេក សម្បូរទៅដោយជាតិសសៃ ដែលអាចជួយកាត់បន្ថយការទល់លាមកបាន។
៣. ផ្លែប៉ោម
ពេលបញ្ចុកផ្លែប៉ោមដល់កូន អ្នកអាចយកស្លាបព្រាកោសបន្តិចម្តងៗ ឬកិនឲ្យម៉ត់ក៏បាន។ ផ្លែប៉ោមសម្បុរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសសៃដែលអាចជួយកាត់បន្ថយការទល់លាមក។
៤. ប្រេងអូលីវ
ប្រសិនបើកូនរបស់លោកអ្នកទល់លាមកធ្ងន់ធ្ងរ អ្នកអាចប្រើប្រេងអូលីវមួយស្លាបព្រាបញ្ចុកពួកគេ។ ប្រេងអូលីវនឹងធ្វើឲ្យពោះវៀនធំរអិល និងបន្ទន់លាមក ដូច្នេះលាមកនឹងអាចបញ្ចេញបានយ៉ាងស្រួល។
៥. ប្រទាលកន្ទុយក្រពើ
យកទឹកប្រទាលកន្ទុយក្រពើមួយស្លាបព្រាកម្តៅឲ្យក្តៅឧណ្ឌៗ រួចបញ្ចុកកូនរបស់អ្នក។ ប្រទាលកន្ទុយក្រពើអាចជួយដោះបញ្ហាទល់លាមករបស់កូនអ្នកបាន ព្រោះវាសម្បូរទៅដោយជាតិសសៃ។
៦. ទឹកក្រូច
ទឹកក្រូចសម្បូរទៅដោយវីតាមីន C និងជាតិទឹក ដូច្នេះ វាអាចជួយការពារការទល់លាម និងជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់ទារកបានយ៉ាងល្អ។ ដូច្នេះ អ្នកអាចបន្ថែមទឹកក្រូចឲ្យកូនបរិភោគរាល់ថ្ងៃបាន៕
មតិយោបល់