ព័ត៌មានជាតិ

សិស្សសាលាម្នាក់ស្លាប់ និង ៣នាក់ទៀតរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍

ស្វាយរៀង: កាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ជនរងគ្រោះចំនួន៤នាក់រួមមាន៖
១/ឈ្មោះ កុង សីយ៉ា ភេទប្រុស អាយុ ១៣ ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ រស់នៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពងរោទិ៍ ខេត្តស្វាយរៀង (ស្លាប់)។
២/ឈ្មោះ ទុន បូរិន ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ រស់នៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង (របួសធ្ងន់)។
៣/ឈ្មោះ ស៊ុន ហេង ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ រស់នៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពងរោទិ៍ ខេត្តស្វាយរៀង (របួសធ្ងន់)។
៤/ពុំស្គាល់អត្តសញ្ញាណ ភេទប្រុស មុខរបរសិស្ស ជនជាតិខ្មែរ (រងរបួសធ្ងន់)។

ក្រោយកើតហេតុ​ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងនិងសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់