អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងបញ្ជូនកងទ័ពរាប់រយនាក់បន្ថែមទៀត ទៅកាន់តំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីក្រុមបាតុករ ដែលគាំទ្រអ៊ីរ៉ង់ បានសម្រុកចូលបរិវេណស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយបានដុត និងស្រែកពាក្យថា «មរណភាព ទៅកាន់អាមេរិក!»។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។
ក្រុមបាតុករមានការខឹងសម្បា នឹងការវាយប្រហារតាមអាកាសរបស់អាមេរិក ដែលបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ២៤នាក់ កាលពីថ្ងៃអាទិត្យ ដោយបាតុកររាប់រយនាក់ បានសម្រុកចូលតាមប៉ុស្តិ៍ត្រួតពិនិត្យ នៅតំបន់បៃតង ដែលមានសន្តិសុខយាមកាម កាលពីថ្ងៃអង្គារ ដើម្បីទាមទារឱ្យបណ្តេញកងទ័ពអាមេរិក ចេញពីអ៊ីរ៉ាក់។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថា ការវាយប្រហារនេះ ត្រូវបានរៀបចំឡើងដោយក្រុមភេរវករ ដែលស្ថិតក្នុងចំណោមក្រុមមួយ របស់មេដឹកនាំកងជីវពល Kataib Hezbollah លោក Abu Mahdi al-Muhandis៕
មតិយោបល់