ភ្នំពេញៈ មានករណីផ្ទុះអាវុធ១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះមកព័ទ្ធអគារឈ្មោះ លីស៊ឺជិន នៅក្នុងកោះពេជ្រ ធ្វើការឃាត់ខ្លួនមនុស្សចំនួន៦នាក់ ក្នុងនោះមានចិន៥នាក់ និងខ្មែរម្នាក់ ដកហូតកាំភ្លើងខ្លីបាន២ដើម ។
ហេតុការណ៍នេះដែលបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចអគារឈ្មោះ លី ស៊ី ជិន ស្ថិតនៅជាន់ទី៨ ក្នុងកោះពេជ្រភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះដែលកម្លាំងអាវុធហត្ថឃាត់ខ្លួនមនុស្សចំនួន៦នាក់ ក្នុងនោះមានជនជាតិចិន៥នាក់ និងខ្មែរម្នាក់។ ដកហូតកាំភ្លើងខ្លីចំនួន២ដើម ។
ប្រភពព័ត៌មានពីបុរសសន្តិសុខម្នាក់ ដែលយាមនៅកោះពេជ្រ បានអោយដឹងថា នៅមុនពេលកើតហេតុ ពេលគាត់កំពុងអង្គុយ នៅគោលដៅមុខបុរីវរជន ក៏បានឮសំឡេងផ្ទុះអាវុធចំនួន១គ្រាប់ ចេញពីអគារខាងលើ ។ បន្ទាប់ពីផ្ទុះអាវុធ រួចមិនទាន់មានការភ្ញាក់ផ្អើលនោះទេ លុះប្រហែល២០នាទីក្រោយមក ទើបកងរាជអាវុធហត្ថ និងកម្លាំងនគរបាលចម្រុះ បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ។ ក្រោយប្រតិបត្តិការ មិនទាន់មានប្រភពអាចបញ្ជាក់ពីហេតុការណ៍នោះបានឡើយ បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តធ្វើការស្រាវជ្រាវតាមនីតិវិធី៕
មតិយោបល់