ព័ត៌មានជាតិ

ប្រុសស្រីចំនួន ៣នាក់ ប្រើប្រាស់អាវុធខុសច្បាប់ និងចែកចាយសារធាតុញៀន ត្រូវអាវុធហត្ថឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង ២ និង ១០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ អាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ និងចែកចាយសារធាតុញៀន នៅចំណុចបន្ទប់ជួលេខ១៩ ស្ថិតភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យចំនួន៣នាក់រួមមាន៖
១/ឈ្មោះ សាត ស៊ីណន ហៅអ៊ុ (ជាម្ចាស់បន្ទប់) ភេទប្រុស អាយុ ៤២ ឆ្នាំ។
២/ឈ្មោះ ផេង សេកុង ហៅ ហៃ ភេទប្រុស អាយុ ៤១ ឆ្នាំ។
៣/ឈ្មោះ ទូច ពៅ ភេទស្រី អាយុ ២១ ឆ្នាំ។

វត្ថុតាងដកហូតបាន៖
អាវុធខ្លីមួយដើមម៉ាក BERETTA លេខគ្មាន(ឈូសចោល) គ្រាប់ចំនួន ៣៤គ្រាប់ បង់១
ក្រាមសថ្លាចំនួន៩កញ្ចប់ (ធំ២ តូច៧)
កាំបិតចំនួន២ដើម
អាយកូមចំនួន១
សម្ភារ:សម្រាប់សេពសារធាតុញៀនមួយចំនួន។

បន្ទាប់ពីសាកសួរជនសង្ស័យទាំង៣នាក់សារភាពថា ពួកគេទាំង៣នាក់ពិតជាបានចែកចាយសារធាតុញៀន និងប្រើប្រាស់អាវុធដោយខុសច្បាប់ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូនទៅ ការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

មតិយោបល់