ព័ត៌មានជាតិ

Updated៖ រថយន្តស្ទូចចុះចំណោតដាច់ហ្វ្រាំង បណ្ដាលឲ្យបុករះរថយន្ត និងម៉ូតូ ៤គ្រឿង មនុស្សស្លាប់យ៉ាងអាណោចអធ័ម

ព្រះសីហនុ: នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩និង៥០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករះរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវផែកែងរ៉ារទេះភ្លើង (P4) សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

ដំណើររឿង៖ មុនពេលកើតហេតុមានរថយន្តស្ទូចមួយគ្រឿងម៉ាក TADANO ពណ៌លឿង គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពី
កើតទៅលិច លុះមកដល់ចំណុចខាងលើដោយស្ថានភាពផ្លូវចុះចំណោត ស្រាប់តែរថយន្តដាច់ហ្រ្វាំងជ្រុលទៅបុក នឹងរថយន្ត ២គ្រឿង ម៉ូតូ ២គ្រឿងដូចខាងក្រោម៖
១.រថយន្តម៉ាក HYUNDAI STAREX ពណ៌ស ស្លាកលេខ ព្រះសីហនុ 2A-5731 ឈប់ចត ម្ចាស់មិនទាន់ស្គាល់អត្តសញ្ញាណ ។
២.រថយន្តម៉ាក CAMERY ពណ៌ប្រាក់ ស្លាកលេខ ភ្នំពេញ 2AB-6643 អ្នកបើកបរឈ្មោះ ឃឹម រស្មី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ស្រុកស្រែអំបិល ខេត្តកោះកុង ។
៣.ម៉ូតូម៉ាក YAMAHA ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស រងរបួសធ្ងន់។
៤.ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1B-5082 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណស្លាប់ រួមដំណើរមនុស្សម្នាក់ឈ្មោះ នាក់ សុភា ភេទស្រី អាយុ ៦០ឆ្នាំ(ស្លាប់) មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែងយកវត្ថុតាងមករក្សារទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសពយកទៅរក្សាទុកនៅវត្តក្រោមរង់ចាំសាចញាតិ ទៅទទួលយកមកធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់