ព័ត៌មានជាតិ

និស្សិត ២នាក់រងរបួសធ្ងន់ និងជាងផ្សាដែកម្នាក់ស្លាប់ ករណីម៉ូតូ២គ្រឿងឆ្លងផ្លូវបុកគ្នា នៅក្រុងស្ទឹងសែន

កំពង់ធំ: កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣៥នាទី លើផ្លូវខេត្តចំណុចផ្លូវប្រសព្វអក្សរT ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក ម៉ូតូបើកបរឆ្លងកាត់ផ្លូវ បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់។

ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1A-2658 បើកបរឆ្លងកាត់ផ្លូវពីលិចទៅកើតដោយឈ្មោះ ចេង សារដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ
រស់នៅភូមិព្រែកស្បូវ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ របួសធ្ងន់មិនពាក់មួកសុវត្ថិភាព មុខរបរកសិករ។ អ្នករួមដំណើរឈ្មោះ តាន់ សុខ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិព្រែកស្បូវ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរជាងផ្សារដែក ស្លាប់នៅកន្លែងកើតហេតុមិនពាក់មួកសុវត្ថិភាព។

ម៉ូតូម៉ាក ZoomerX ពណ៌ស ស្លាកលេខ កំពង់ចាម 1R-3772 បើកបរផ្លូវត្រង់ពីជើងទៅត្បូងដោយឈ្មោះ លន់ ដារ៉ាក់លីន ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរនិស្សិត របួសធ្ងន់មិនពាក់មួកសុវត្ថិភាព។ អ្នករួមដំណើរឈ្មោះ អ៊ឹម អ៊ីឈី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរនិស្សិត របួសធ្ងន់មិនពាក់មួកសុវត្ថិភាព។

មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ ហុងដា បើកបរឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន រីឯអ្នកបើកបរម៉ូតូម៉ាក ZoomerX បើកបរមានល្បឿនលឿន។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រទេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់