ព្រះវិហារៈ កាលពីវេលាម៉ោង ១០ និង ០០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះរោងសិប្បកម្មកែច្នៃឈើមួយកន្លែងទំហំ៥ម×៧ម ស្ថិតនៅភូមិឆែបកើត ឃុំឆែបទី១ ស្រុកឆែប ខេត្តព្រវិហារ ។
ម្ចាស់ឈ្មោះ សៅ យ៉ាត ភេទប្រុស អាយុ ៥២ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។
សម្ភារៈខូចខាត៖
ម៉ាស៊ីនតាបឈូសឈើ ១គ្រឿង
ឈើចំនួន៣២ ម៉ែត្រគូប រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
មូលហេតុ៖ ដោយសារផេះលើចង្ក្រានខ្វះការប្រុងប្រយ័ត្ត។
ក្នុងករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង កម្លាំងចំនួន ១១នាក់៕
មតិយោបល់