ក្រចេះ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា ដើម្បីធានានូវសុខមាលភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរស្រុកស្នួល បានធ្វើការចុះត្រួតពិនិត្យចំណីអាហារនៅផ្សារស្នួល ខេត្តក្រចេះ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើតេស្តបឋមដើម្បីរកសារធាតុគីមីហាមឃាត់ទៅលើ សណ្តែកបណ្តុះ ខ្ញីហាន់ ត្រសក់ចាវ និងស្ករត្នោត។
ជាលទ្ធផល បានរកឃើញវត្តមាន សារធាតុម្សៅស Sodium Hydrosulfite នៅក្នុងត្រសក់ចាវ និងធ្វើការដកហូតបាន ចំនួន ១១.៥០kg ,ទឹកដោះគោខាប់កំពិតចំនួន ០៣កំប៉ុង , នំកូនក្មេង០១ កញ្ចប់ធំស្មើ ០.៧២kg ព្រមទាំងធ្វើការបិទ Poster ផ្សព្វផ្សាយ ដើម្បីឲ្យអាជីវករ និងអ្នកប្រើប្រាស់បានយល់ដឹងពីគុណភាព សុវត្ថិភាពម្ហូបអាហារបន្ថែមទៀត៕
មតិយោបល់