Alexandra Botez គឺជាក្មេងស្រីដ៏ស្រស់ស្អាតមានវ័យទើបតែ ១៩ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបានក្លាយទៅជាកំពូលអ្នកលេងអុកដ៏អស្ចារ្យជាប់ចំណោមអ្នកលេខ ៣ ក្នុងកាជ្រើសរើសកំពូលអ្នកលេងអុកនៅប្រទេស កាណាដា។
នាងកើតនៅលើទឹកដីនៃទីក្រុង Dallas សហរដ្ឋអាមេរិក ហើយឪពុកម្តាយរបស់នាងគឺជាជនជាតិ រ៉ូម៉ានី។ កាលពីអាយុ ៤ ឆ្នាំក្រុមគ្រួសាររបស់នាងបានផ្លាស់មករស់នៅទីក្រុង Vancouver ប្រទេសកាណាដា។ ឪពុករបស់នាងគឺជាគ្រូបង្រៀនអុកទីមួយនៅពេលដែលនាងមានអាយុ ៦ ឆ្នាំ ក្រោយមកនាងក៏ចាប់ផ្តើមមានចំណងចំណូលចិត្តយ៉ាងខ្លាំង និងធ្វើឲ្យនាងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ បេក្ខនារីដ៏ស្រស់ស្អាតម្នាក់នេះបានពិន្ទុដល់ទៅ ១៨០០ នៅពេលដែលនាងចូលលេងបានអាយុ ១២ ឆ្នាំ។
បច្ចុប្បន្ននាងបានឈ្នះចំណាត់ថ្នាក់លេខបី ក្នុងការប្រកួតអុកស្ត្រី នៅកាណាដា និងជាប់ចំណាត់ថ្នាក់លេខ ៨៧៩ នៅលើពិភពលោកកាលពីឆ្នាំមុន។ មិនតែប៉ុណ្ណោះក្មេងស្រីវ័យ ១៩ ឆ្នាំរូបនេះបានឈ្នះអាហារូបករណ៍ ទៅសាលកវិទ្យាល័យមួយកន្លែងនៅក្នុងទីក្រុង Dallas សហរដ្ឋអាមេរិក៕
មតិយោបល់