ព័ត៌មានជាតិ

ករណីក្មេងលង់ទឹកស្លាប់ ៣នាក់ សង្គ្រោះបាន ២នាក់ សមត្ថកិច្ចចុះទៅផ្អាកកន្លែង កម្សាន្តទន្លេពាមជីលាំង ឲ្យមានស្លាកសញ្ញាត្រឹមត្រូវសិន…

ត្បូងឃ្មុំៈ សមត្ថកិច្ចបានប្រាប់ Post News ថា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចុះទៅផ្អាកកន្លែងកម្សាន្តទន្លេពាមជីលាំង ឲ្យមានស្លាកសញ្ញាត្រឹមត្រូវ កុំឲ្យមានបញ្ហាគិតគូរពីសុវត្ថិភាពពលរដ្ឋ។

សូមរំឮកថា៖ ហេតុការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដោយសារតែក្មេងៗសិស្សសាលាចំនួន ៥នាក់ បានលង់ទឹកទន្លេមេគង្គស្ថិតនៅភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ គិតមកដល់ពេលនេះរកឃើញទាំង ៥នាក់ហើយ ប៉ុន្តែជាអកុសលមាន ៣នាក់ក្នុងចំណោមពួកគេនោះ បានលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ ចំណែកកុមារចំនួន២នាក់ទៀត នៅមានជីវិតរស់។

លោកស្នងការនគរបាលបញ្ជាក់ថា កុមារទាំង ៥នាក់នោះ រួមមាន៖
១៖ បួក ស្រីមួយ ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅភូមិកំពង់ចន្លុះលិច ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (រកឃើញហើយនៅមានជីវិត)។
២៖ ពេជ្រ ម៉ូលីកា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិព្រែកផ្ដៅ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (រកឃើញហើយនៅមានជីវិត)។
៣៖ គង់ ថារី ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិកំពង់ចន្លុះកើត ឃុំពាមជីលាំង (ស្លាប់)។
៤៖ បូណា ជីជីង ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិបឹងព្រួល ឃុំបឹងព្រួល (ស្លាប់)។
៥៖ លាង តុន្នា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិព្រែកផ្ដៅ ឃុំពាមជីលាំង (ស្លាប់)។

ក្រោយពេលកើតហេតុសព ត្រូវប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់