ព័ត៌មានជាតិ

Update៖ សូមបងប្អូនប្រជាពលរដ្ឋចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! បុរសម្នាក់ជិះម៉ូតូអត់ពាក់មួកសុវត្ថភាពបុករបាំងទ្រូងផ្លូវ ស្លាប់មួយរំពេច

ភ្នំពេញ: នៅវេលាម៉ោង ១២ និង ១០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចជិតគល់ស្ពាន អាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពរងគ្រោះឈ្មោះ គង់ វុទ្ធី ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅផ្ទះលេខ180 ផ្លូវ31BT ស្ថិតភូមិសន្សំកុសលទី១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FK-4171 ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន មកដល់ចំណុចខាងលើជាផ្លូវកោងក៏ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបោកផ្ទប់របាំងថ្ម ផ្លោងទៅម្ខាង បណ្ដាលឲ្យស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចំណែកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំគ្រួសារទៅទទួល៕

មតិយោបល់