ព័ត៌មានជាតិ

បន្លំលួចយកទូរស័ព្ទដៃ ម្ចាស់តាមទាន់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ស្ត្រីម្នាក់រងការចោទប្រកាន់ បន្លំយកទូរស័ព្ទដៃ ត្រូវបានម្ចាស់ឃើញទាន់ ឃាត់ខ្លួននាំទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ នៅផ្ទះអ្នកលក់ ផ្លូវចោមចៅ មុខសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ស្ត្រីដែលរងចោទប្រកាន់ មានអាយុជាង៣០ឆ្នាំ មិនបានស្គាល់អត្តសញ្ញាណទេ។ បើតាមប្រជាពលរដ្ឋ បានឲ្យដឹងថា ស្ត្រីសង្ស័យខាងលើ ត្រូវបានម្ចាស់ឃើញទាន់ ចាប់ឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ច ។

ទោះជាយ៉ាងណាក្តី រឿងចោទប្រកាន់បន្លំលួចខាងលើ ស្ត្រីសង្ស័យ ក្រោយម្ចាស់ឃាត់ខ្លួន សមត្ថកិច្ច បាននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ហើយ៕

មតិយោបល់