ព័ត៌មានជាតិ

ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក កាត់ស្មៅ បាញ់ថ្នាំ ខ្សែដៃ ខ្សែកផ្លាកទីន និងសម្ភារះជាច្រើនទៀតត្រូវអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់

ប៉ៃលិន: នៅវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ទី០២ ខែមករា ឆ្នាំ២០២០ មានករណីអគ្គិភ័យ ភ្លើងឆេះជង្រុកនៅចំណុចភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ម្ចាស់ជង្រុកឈ្មោះ ឃុត គឹមហេង ភេទ ស្រី (ស្រីមេម៉ាយ) អាយុ ៣៧ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ ទួលល្វា ក្រុង ប៉ៃលិន ខេត្ត ប៉ៃលិន កើតហេតុខាងលើ ។
មូលហេតុ: បណ្តាលពីឆ្លងចរន្តអគ្គិសនីសូឡា ។
សម្ភារះដែលខូចខាត ៖
– ជង្រុកចម្ការ ០១ ខ្នង ទំហំ០៨x៥០ម៉ែត្រ ឈើប្រក់សង្កសី ជញ្ជាំងក្តា(ឆេះអស់ទាំងស្រុង) ។
– ត្រាក់ទ័រម៉ាកFord ចំនួន ០១ គ្រឿង(ឆេះខូចទាំងស្រុង)
– ម៉ាស៊ីនបូមទឹក ០២ គ្រឿង (តូច០១, ធំ០១)
– ម៉ាស៊ីនកាត់ស្មៅ ០៥ គ្រឿង
– ម៉ាស៊ីនជ្រោយដី ០១ គ្រឿង
– ម៉ាស៊ីនអាឈើ ០២ គ្រឿង (តូច០១, ធំ០១)
– ម៉ាស៊ីនបាញ់ថ្នាំត្រង៉ែន ០១ គ្រឿង
– ម៉ូទ័របាញ់ថ្នាំ ០៨ គ្រឿង
– ផាលភ្ជូរដី ០១ គ្រឿង,ផាលលើករង ០១ គ្រឿង
– ឈើគ្រឿងផ្ទះប្រហែល ៥០ ម៉ែត្រគូប
– ខ្សែដៃផ្លាកទីន ០១ ខ្សែ, ខ្សែកផ្លាកទីន ០១ ខ្សែ
– ឯកសារ និងសម្ភារប្រើប្រាស់មួយចំនួន។
ករណីអគ្គិភ័យខាងលើនេះ កម្លាំងជំនាញការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ បានចេញរយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿងទៅដល់ទីតាំងកើតហេតុម៉ោង០១ និងធ្វើការបាញ់ពន្លត់រហូតដល់ម៉ោង៤និង២០នាទីទើបភ្លើង រលត់ អស់ទាំងស្រុង ដោយប្រើប្រាស់ទឹកអស់ចំនួន ១៥ រថយន្ត៕

 

មតិយោបល់