ព័ត៌មានជាតិ

ក្រុមប្រក្សាCNRP បើកម៉ូតូបុកខឿនផ្ទះពលរដ្ឋ ស្លាប់មួយរំពេច

កណ្តាលៈ បុរសចំណាស់ម្នាក់បានស្លាប់ ដោយសារបើកបរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន រេចង្កូតបុកខឿនផ្ទះប្រជាពលរដ្ឋដួល កាលពីវេលាម៉ោង១១ និង៣៩នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ លើផ្លូវលេខ៣៨០ ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថប្រាប់ថា ជនរងគ្រោះ យី យ៉ិន ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិតាកែវ១ ឃុំវិហារសួគ៏ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរជាក្រុមប្រឹក្សា មកពីគណបក្សសង្រ្គោះជាតិ។

តាមសម្ដីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដា ឃ្លិច ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CG-3747 ទិសដៅពីជើងទៅត្បូងដោយបើកបរល្បឿនលឿនពេកក៏រេចង្កូតហួសផ្លូវទៅ​បុកនិងខឿន​ថ្​មុខ​ផ្ទះ​ប្រជាពលរដ្ឋបណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុតែម្តង។

ករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះបើកបរក្នុងល្បឿនលឿនមិនមានការប្រុងប្រយ័ត្ន និងស្ថានភាពផ្លូវមានឧបសគ្គ៕

មតិយោបល់