ព័ត៌មានជាតិ

ក្រុមក្មេងស្ទាវ ប្រដាប់ដោយដុំថ្ម ដេញគប់យុវជនម្នាក់ របួសបែកក្បាល ហូរឈាមស្រោចពេញខ្លួន នៅខណ្ឌដូនពេញ

ភ្នំពេញៈ កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅទល់មុខវត្តឧណ្ណាលោម ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីក្មេងស្ទាវមួយក្រុម ប្រដាប់ដោយដុំថ្ម ដេញគប់ យុវជនម្នាក់ បណ្ដាលឲ្យរបួសបែកក្បាល ហូរឈាមស្រោចពេញខ្លួន។

ក្រោយបង្កហេតុ ក្រុមក្មេងស្ទាវខាងលើ បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកជនរងគ្រោះ រងរបួសនៅកន្លែងកើតហេតុ ពេលសមត្ថកិច្ច ចុះមកដល់ ក៏បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដោយបញ្ចប់រឿងត្រឹមតែប៉ុណ្ណឹង មិនបានធ្វើការស្រាវជ្រាវអ្វីទៀតទេ៕

មតិយោបល់