ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ គាស់ផ្ទះចូលលួចទ្រព្បសម្បត្តិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចគាស់ផ្ទះ ស្ថិតភូមិស្លែងដីដុះ ឃុំ ព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល កាលពីវេលាម៉ោង ៨ និង​ ៣៣នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៩។

ជនរងគ្រោះឈ្មោះ ឌុច សុផល ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លកដូរ ទីលំនៅភូមិ/ឃុំខាងលើ។
ជនសង្ស័យឈ្មោះ ម៉ាប់ គង់ ហៅ វ៉ាន់ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងកញ្ចក់ ទីលំនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀន)។

សម្ភារ:បាត់បង់៖
-កញ្ចក់បង្អួច០៤ ផ្ទាំង
-ទូរទស្សន៍ ម៉ាកសូនី៤២អ៊ីង ចំនួន០១ គ្រឿង ។
វត្ថុតាងចាប់យក៖
-តួណឺវឺសដងដែក ប្រវែង០,២១ម៉ែត្រចំនួន ១
-ដង្កាប់១។

ដំណើររឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះត្រឡប់មកពីភ្នំពេញវិញ មកដល់ផ្ទះបានឃើញស្ថានភាពមានចោរចូលលួចទ្រព្យសម្បត្តិ បន្ទាប់មកជនរងគ្រោះក៏ឆែកកាំមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅផ្ទះរបស់ខ្លួនឃើញរូបជនសង្ស័យ រួចហើយបានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែនតែម្តង ។ក្រោយទទួលបណ្ដឹង កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួនសង្ស័យ បញ្ជូនទៅកាន់អធិការនគរបាលស្រុកពញាឮ ដើម្បីធ្វើការសាកសួរ ជនសង្ស័យសារភាពថា៖ ខ្លួនពិតជាធ្វើសកម្មភាពលួចទ្រព្យសម្បិត្តិក្នុងផ្ទះជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ បន្តការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់