ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុន ខេម៉ាហ្រា ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត

ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើមានឡើងនៅម៉ោងប្រហែល៧យប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រ១១៨-១១៩ ស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បង្កដោយរថយន្តបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា។

មន្ត្រីកងរាជអាវុធហត្ថមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ហ៊ី ប៊ុនលី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលាខេត្តព្រះសីហនុ។ ក្រោយបង្កហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

មន្ត្រីដដែលបានឲ្យដឹងទៀតថា ករណីនេះបង្កដោយរថយន្ដម៉ាកនីសាន់ពណ៌ទឹកប្រាក់ ស្លាកលេខបន្ទាយមានជ័យ 2A-2301 បុកជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 1AC -0807។

បច្ចុប្បន្នសាពសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-07-28_12-02-46photo_2016-07-28_12-02-48photo_2016-07-28_12-02-50photo_2016-07-28_12-02-51photo_2016-07-28_12-02-53photo_2016-07-28_12-02-55

មតិយោបល់