ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះ ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីហិង្សា

បាត់ដំបង: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចស្រុកគាស់ក្រឡ សហការជាមួយក្រុមអនុវត្តដីកា នៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនបានក្នុងករណីហិង្សាដោយចេតនា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១១។

លោកវរសនីយ៍ត្រី ឆាង វណ្ណឆៃ អធិការនគរបាលស្រុកគាស់ក្រឡ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១១និង១០នាទី បានអនុវត្តដីកាចាប់ខ្លួនលេខ ៦០៧ ដបចខ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១១ របស់សាលាដំបូងខេត្តបាត់ដំបង ឲ្យចាប់ឈ្មោះ សំ សេត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ។

ករណីនេះ សមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ហឹង្សា

ហឹង្សា

ហឹង្សា

ហឹង្សា

មតិយោបល់