ព័ត៌មានជាតិ

ដូចក្នុងរឿងកុន! ជនសង្ស័យ២នាក់ជិះម៉ូតូកង់បីរត់ តាំងពីខណ្ឌសែនសុខ រហូតដល់ទួលគោក បន្តឡើងដល់លើដំបូលផ្ទះសមត្ថកិច្ចតាមចាប់ឡើងវិលក្បុង

ភ្នំពេញ: នៅវេលាម៉ោង ២ និង ៥០នាទីរសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០​ ស្ថិតនៅចំណុច១១៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានកម្លាំងខាងមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ បានដេញចាប់ខ្លួន ជនសង្ស័យ២នាក់ ជិះម៉ូតូកង់បីឥណ្ឌាតាំងពីផ្លូវណតប្រ៊ីដ រហូតដល់ចំណុចមុខ វិទ្យាស្ថានភាសាបរទេស ត្រង់ចំណុចខាងលើ ខណ:នោះសមត្ថកិច្ចឃាត់ខ្លួនាបានជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតរត់ឡើងលើដំបូលផ្ទះពីមួយទៅមួយតែត្រូវកម្លាំងជំនាញឡោមព័ទ្ធ និងរុករកប្រមាណជាងកន្លះម៉ោង ទើបចាប់បាន​ ហើយក៏កើតជាមានការចម្រូងចម្រាស់គ្នា ជាមួយនគរបាល ខណ្ឌទួលគោក ដោយចង់នាំខ្លួនសាកសួរនៅខណ្ឌសិន ប៉ុន្តែបន្តិចក្រោយមកក៏មានបញ្ជាពីថ្នាក់លើ ទើបកម្លាំងខណ្ឌបានអនុញ្ញាតិឲ្យខាងមន្ទីនាំខ្លួន ជនសង្ស័យទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីសាកសួរ និងចាត់ការតាមនីតីវិធីបន្ត៕

មតិយោបល់