ព័ត៌មានជាតិ

Update៖ ជនរងគ្រោះ១៦នាក់ ក្នុងនោះមានម្នាក់ស្លាប់ ក្នុងចំណោម២០ ទៅ៣០នាក់ ជាកម្មករសំណង់

កែប: ករណីបាក់អារគារសមត្ថកិច្ចប្រឹងប្រែងជាប់ជាប្រចាំក្នុងការអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ រហូតដល់ម៉ោង៧និង០០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះ បានជួយសង្រ្គោះជនរងគ្រោះ១៦នាក់ ក្នុងនោះជនរងគ្រោះម្នាក់បានស្លាប់ នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។
សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។
បើតាមលោកអភិបាលខេត្តបញ្ជាក់ថា៖ ជនរងគ្រោះប្រមាណ២០ ទៅ៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា បានជាប់គាំងក្នុងគំនរអគារនេះ។
មានសេចក្តីរាយការណ៍ថា អគារនេះត្រូវបានគេអះអាងថា សាងសង់រួចជិតរួចរាល់ហើយ ដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់៕

 

មតិយោបល់