ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធាន ACU ធ្វើសន្និសិទកាសែត ស្តីការចាប់ខ្លួន មេឃុំស្រុក កំពង់សៀម លោក ស៊ាង ចែត ពាក់ពន្ធ័នឹង ការផ្តល់សំណូកដល់ កញ្ញាស្រីមុំ

ភ្នំពេញ: លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបើកសន្និសិទកាសែត នៅម៉ោង២ រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងការចាប់ខ្លួន លោក ស៊ាង ចែត មេឃុំរបស់គណបក្សសមរង្ស៊ី ដែលបានយកលុយ៥០០ដុល្លារ ទៅឱ្យគ្រួសារស្រីមុំ ដើម្បីសូកប៉ាន់មិនឱ្យនិយាយរឿងពិត៕

លោក ឱម យ៉ិនទៀង បានមានប្រសាសន៍ នៅក្នុងសន្និសទិកាសែតថា ការឃាត់ខ្លួនលោក ស៊ាង ចែត មេឃុំមកពីគណបក្សសម រង្ស៊ីរូបនេះ គឺធ្វើឡើងក្រោយពីមានសំណេរលើក្រដាសដោយដៃចំនួន៤ទំព័រ ដែលសារព័ត៌មានមួយ ផ្សាយថាជាអក្សររបស់កញ្ញា ស្រីមុំ ដោយបានរៀបរាប់ថា លោក បានយកថវិការបស់ឯកឧត្តម កឹម សុខា ចំនួន៥០០ដុល្លារ យកទៅឲ្យម្ដាយរបស់នាង ដើម្បីលួងលោមនាងឲ្យនិយាយកុហកចំពោះមុខសមត្ថកិច្ច។

ក្រៅពីលោក ស៊ាង ចែត នេះ ក្នុងក្រដាសសរសេរដោយដៃនោះ ក៏អះអាងថា មានមន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស និងមន្ត្រីអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយចំនួនទៀត ដែលបានលួងលោមរូបនាងឲ្យនិយាយកុហកពីការពិត ប្រាប់ដល់មហាជន សារព័ត៌មាន និងសមត្ថកិច្ចអំពីរឿងមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា។

នៅក្នុងសន្និសិទការសែតនោះ លោក ឱម យ៉ិនទៀង បានលើកឡើងនូវចំណុចសំខាន់ ខាងផ្លូវច្បាប់ ក្នុងការឃាត់ខ្លួន លោក ស៊ាង ចែត មេឃុំរបស់គណបក្សសមរង្ស៊ី៖

លោកបានលើកទ្បើងថា៖ ACU បានធ្វើលិខិតកោះអញ្ជើញមនុស្ស៨នាក់ទៀត ដើម្បីមកបំភ្លឺពាក់ព័ន្ធករណី ស្រីមុំ ក្នុងនោះក៏មានមន្រ្តីសមាគមអាដហុកផងដែរ។

លោកបានបញ្ចាក់ថា៖ ប្រមុខ ACU បានបញ្ជាក់ថា ការចាប់ខ្លួននេះ មិនមែនមកពីអក្សរចំនួន៤ទំព័ររបស់ស្រីមុំនោះទេ មិនមែនទៅចាប់ដូចខ្មែរក្រហមឡើយ គឺចាប់ខ្លួន នេះយោងតាមការចម្លើយរបស់លោក ស៊ាង ចែត តែម្តង ដូច្នេះសូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ និងការលាបពណ៌របស់ជន ទាំងឡាយ។ លោកបានបញ្ជាក់ថា រហូតមកដល់ម៉ោងនេះ ប្រមាណ៣៦ម៉ោងនេះ លោកបានមិនទាន់បានសម្រាកនៅឡើយទេ តែលោកមេឃុំ បានសម្រាក បាយភ្លៅមាន់ ហើយដេកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ទៀតផង។

លោកបានបន្តថា៖ លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងបញ្ជាក់ថា លោកបានធ្វើលិខិតកោះអញ្ជើញ មនុស្ស៨នាក់ផ្សេងទៀត ដើម្បីស្តាប់ការបំភ្លឺជុំវិញករណីរបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បន្ទាប់ឃាត់ខ្លួនលោកមេឃុំ ស៊ាង ចែត ក្នុងករណីទទួលសំណូក ៥០០ដុល្លារ។

លោកថ្លែងថា៖ លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា លោកមេឃុំ ស៊ាង ចែត និយាយថា មេនាំដឹកនាំរបស់លោក បានប្រើកូនចៅរហូតឲ្យជាប់គុក។

លោកនិយាយថា៖ លោក ឱម យ៉ិនទៀង បានចោទទៅលើលោក អេង ឆៃអ៊ាង ជាអ្នកឲ្យធ្វើបែបនេះចំពោះការចោទប្រកាន់អង្គភាពរបស់លោក ករណីថា ចាប់ខ្លួនលោក ស៊ាង ចែត តែលោកបានបញ្ជាក់ដដែលជាដដែលថា អង្គភាពរបស់លោក បានអញ្ជើញ មិនមែនចាប់ខ្លួននោះទេ នៅពេលជួបគាត់នៅសាលាស្រុក។

លោកបានបញ្ចាក់ថា៖ លោកទេសរដ្ឋមន្រ្តី បានឲ្យដឹងទៀតថា អង្គភាព ACU របស់លោក នឹងកោះហៅមនុស្សចំនួន៨នាក់ទៀត ជុំវិញករណីនេះក្នុងនោះមានម្នាក់ បានរត់គេចខ្លួនទៅកាន់ព្រំដែន។

លោកលើកទ្បើងទៀតថា៖ លោកបានបញ្ជាក់ទៀតថា ប្រសិនបើម្តាយស្រីមុំ ទទួលប្រាក់ទាំង២លានរៀននោះ ពីមេឃុំ ស៊ាង ចែត នោះអាចប្រឈមការជាប់ពន្ធនាគារ ចំនួន៥ឆ្នាំ តែម្តាយស្រីមុំ បានបដិសេធមិនទាន់ទទួល ដូច្នេះលុយទាំងនេះនៅនឹងលោកមេឃុំ។

សន្និសទកាសែតបានចប់នៅវេលាម៉ោង ២និង៤៦នាទីរសៀលថ្ងៃដ៍ដែរ៕

photo_2016-04-25_14-12-57 photo_2016-04-25_14-13-03

 

មតិយោបល់