ព័ត៌មានជាតិ

ពីរនាក់ប្ដីប្រពន្ធជាម្ចាស់សំណង់អគារ បាក់ស្រុតសង្កត់មនុស្ស នៅខេត្តកែប ពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ

កែបៈ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលខេត្តកំពត បានឃាត់ខ្លួនម្ចាស់សំណង់អគារ ២នាក់ប្ដីប្រពន្ធ ។

ប្ដីឈ្មោះ ឯក សារុន ប្រពន្ធឈ្មោះ ឈីវ សុធី រស់នៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

សូមរំឮកថា ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល​ដល់ពលរដ្ឋ សមត្ថកិច្ច និងអ្នកសារព័ត៌មាន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣៥នាទីរសៀល មានករណីបាក់ស្រុតអគារកំពុងសាងសងកម្ពស់ ៧ជាន់ ស្ថិតក្នុងភូមិ/សង្កាត់/ក្រុង/ខេត្តកែប បណ្ដាលសង្កាត់មនុស្សស្លាប់ និងរបួសជាច្រើននាក់៕

មតិយោបល់