ទូរទស្សន៍ BBC បានចុះផ្សាយនៅលើគេហទំព័របស់ខ្លួន កាលពីថ្ងៃទី០៩ខែកក្កដា ឆ្នាំ ២០១៤ ម្សិលមិញនេះថា ខ្លួននឹងចាប់ផ្ដើមសាកល្បងការផ្សាយព័ត៌មានជាភាសាថៃ និងអង់គ្លេសនៅលើបណ្ដាញទំនាក់ទំនង ដូចជា Facebook ជាដើម។
ការផ្សាយសាកល្បងនេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១០ខែកក្កដា ឆ្នាំ ២០១៤ ពោលគឺចាប់ពីថ្ងៃនេះ ដោយមានរយៈពេល ៣ខែ ដើម្បីផ្ដល់នូវព័ត៌មានមួយដេលអាចទុកចិត្តបាន ហើយមិនលម្អៀតដល់ប្រជាជនថៃ ខណៈដែលរដ្ឋាភិបាលយោធាថៃបាននឹងកំពុងតែព្យាយាមរឹតបន្ដឹងសិទ្ធិសេរីភាពព័ត៌មាន និងការបញ្ចេញមតិ។
លោកស្រី Liliane Landor ទទួលបន្ទុកផ្នែកភាសារបស់ស្ថានីយ៍ទូរទស្សន៍ BBC បានបញ្ជាក់ឲ្យដឹងថា គោលការណ៍គ្រឹះ នៃសេវាព័ត៌មានពិភពលោក របស់ BBC គឺផ្គត់ផ្គង់ព័ត៌មាន ដែលពិត មិនលម្អៀង ទៅតាមបណ្តាប្រទេសផ្សេងៗ ដែលសេវាព័ត៌មានសុក្រិត្យបែបនេះ នៅមានការខ្វះខាត។ លោកស្រីបន្តទៀតថា លនេះជាឱកាសដ៏ល្អណាស់ក្នុងការសាកល្បងការផ្សាយជាភាសាថៃ និងអង់គ្លេសដើម្បីឲ្យប្រជាជនថៃបានទទួលនូវពត៌មានសុក្រិត្យច្បាស់លាស់។
គួរបញ្ជាក់ផងដែរថា ទូរទស្សន៍ BBC បានបិទដំណើរការផ្សាយជាភាសាថៃកាលពីឆ្នាំ ២០០៦ បន្ទាប់ពីបានដំណើរការអស់រយៈពេល ៦០ឆ្នាំ៕
មតិយោបល់