ព័ត៌មានជាតិ

ករណីក្មេងស្រីសិស្សសាលាម្នាក់ ជិះឡានឈ្នួលមកពីរៀនវិញ ត្រូវតៃកុងរថយន្តប៉ុនប៉ងរំលោភសេពសន្ថវ: បណ្ដាលឲ្យរងរបួស

កំពង់ស្ពឺ: នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៥និង០០នាទី ស្ថិតនៅលើរថយន្តចិញ្ចើមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧៦-៧៧ ចំណុចមុខវត្តគីរីវន្ត ភូមិក្រាំងស្យា ឃុំគីរីវន្ត ស្រុកភ្នំស្រួច កម្លាំងអធិការដ្ឋាននគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងរំលោភសេពសន្ថវ:ក្មេងស្រីសិស្សសាលា។

ជនសង្ស័យឈ្មោះ ជា សុខឃឿ ហៅម៉ៅ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះ​ ន ស ន អាយុ ១៥ឆ្នាំ មុខរបរសិស្សសាលា រស់នៅខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់៖ ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរថយន្ត ១គ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2002 និងទូរស័ព្ទដៃ ១គ្រឿងមិនស្គាល់ម៉ាក លុយខ្មែរ ១០១,៥០០រៀល ដាវដែក ២ដើម រួមទាំងសម្ភារ:ប្រើសារធាតុមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់