ព័ត៌មានជាតិ

Samuel Eto’o ៖ លោក Jose Mourinho ល្ងីល្ងើ

​អង់គ្លេស​៖​ខ្សែប្រយុទ្ធ​តោ​ខៀវ Chelsea កីឡាករ Samuel Eto’o បាន​ថា​ឲ្យ Jose Mourinho គឺជា​មនុស្ស​ឆ្កួត ហើយ​ប្រហែល​គាត់​នឹង​មិន​បន្ត​លេងឲ្យ​ពហុកីឡដ្ឋាន Stamford Bridge នៅ​រដូវ​កាល​ក្រោយ​ផង​ដែរ​។​

​កីឡាក​រវ័យ ៣៣ ឆ្នាំ ដែល​បាន​ចូលរួម​លេងឲ្យ​តោខៀវ ក្នុង​ឆ្នាំ ២០១៣ ហើយ​កុងត្រា​របស់ខ្លួន​លេង ជាមួយនឹង​ក្លិប ក្នុង​រយៈពេល ១ ឆ្នាំ ដូចនេះ គាត់​មិន​នឹង​ពង្រីក​កុងត្រា ជាមួយនឹង ក្លិប ឡើយ​។​
​អ្នក​ចាត់ការ​ទូទៅ​ក្លិប​តោ​ខៀវ Jose Mourinho ធ្លាប់បាន​និយាយ​បែប​កំប្លែង ប្រាប់​ស្ថានីយ៍ ទូរទស្សន៍ Canal Plus របស់​បារាំង​ថា “​ចូលមក​ដល់​ខែ កុម្ភៈ​ខាង​មុខ កីឡា​រករ Samuel Eto’o កាន់តែ​ជ្រេ ដូចនេះ តោ​ខៀវ​នឹង​មាន​បញ្ហា ដោយ​កង្វះ​កីឡាករ​ខ្សែ​ប្រយុទ្ធ “​។​

​កីឡាករ វ័យ ៣៣ ឆ្នាំ រូបនេះ ហាក់ដូចជា​ខឹង ខណៈ​ដែល Jose Mourinho ដោយ​បាន​ប្រាប់​ដល​សារព័ត៌មាន​នានា ថា “​វា​ដូចជា​ល្ងីល្ញើ ដែល​ហៅ​ខ្ញុំ​ថា​ជា​បុរស​ចាស់ ក៏​ប៉ុន្តែ​អ្នក​ភ្លេច​ថា បុរស​ចាស់ វា​ល្អ​ជាង​ក្មេងៗ​ច្រើនណាស់​” ។​
​កីឡាករ​រូបនេះ បាន​បន្តថា មនុស្ស​ជាច្រើន​ជឿជាក់ថា ខ្ញុំ​នឹង​ចូលនិវត្តន៍ នៅ សហរដ្ឋអាមេរិក ឬ នៅ​មជ្ឈឹម​បូ​ព៌ា ក៏ប៉ុន្តែ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​លេង​បន្ត​នៅក្នុង​ក្របខណ្ឌ Champions League បន្ត​។ សួរថា ទី​ណា​ដែល​ខ្ញុំ​គួរតែ​ត្រូវ​ទៅ ? នៅពេលនេះ ខ្ញុំ​មិន​ប្រាប់​នោះ​ទេ ខណៈ​ដែល​អារម្មណ៍ និង​រាងកាយ នៅ​អាច​លេង​ក្នុង​វិស័យ​កីឡាបាល់ទាត់​បាន ៕​
Samuel Eto'o

មតិយោបល់