ប៉េកាំង៖ មន្ត្រីការទូតជាន់ខ្ពស់របស់ចិនមួយរូប ត្រូវបានបណ្ដេញចេញពីតំណែង ហើយត្រូវបានស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធរឿងអំពើពុករលួយ។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសចិនបានថ្លែងឲ្យដឹងនៅថ្ងៃសុក្រទី០២ខែមករា ឆ្នាំ ២០១៥ ហើយនេះជាលើកទី១ហើយដែលអ្នកការទូតជាន់ខ្ពស់ចិន ត្រូវបានបណ្ដេញចេញពីរឿងពុករលួយ។
លោក Zhang Kunsheng ជាជំនួយការមន្ត្រីការរទេសចិន ត្រូវបានផ្អាក់ការងារ និងទទួលការស៊ើបអង្កេតពីអាជ្ញាធរ ពាក់បព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិតនោះទេ។ លោក Zhang ត្រូវបានគេដឹងច្បាស់ថា ជាមន្ត្រីមួយរូបដែលឈរនៅមុខតំណែងអនុរដ្ឋមន្ត្រីការបរទេស បម្រើការងារនៅក្នុងនាយករដ្ឋពិធីការ។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចេញច្បាប់ថ្មីរឹតបណ្ដឹងអំពើពុករលួច ដោយនៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ មានមន្ត្រីជាច្រើនត្រូវបានដកពីតំណែង និងដាក់ទោសព្រោះតែប្រព្រឹត្តអំពើពុករលួច ដោយនេះជាសកម្មភាពដ៏មានប្រសិទ្ធិភាពមួយ ដែលប្រជាជនខ្មែរចង់ឃើញនៅក្នុងប្រទេសកម្ពុជា៕
ព័ត៌មានជាតិ
មតិយោបល់