ព័ត៌មានជាតិ

ស្រ្តីម្នាក់ដេកស្លាប់ ក្នុងបន្ទប់ផ្ទះសំណាក់ ឆាយណា នៅសង្កាត់អូរស្មាច់

ឧត្តរមានជ័យៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្រ្តីម្នាក់ មានជំងឺរ៉ាំរ៉ៃ ប្រចាំកាយ (ជំងឺទាចទឹក និង ខ្វះគ្រាប់ឈាមក្រហម) បានមកជួលបន្ទប់ផ្ទះសំណាក់ឆាយណា ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្នាក់នៅដើម្បីបន្តទៅព្យាបាលខ្លួននៅប្រទេសថៃ ជាមួយម្តាយក្មេក ហើយបានដាច់ខ្យល់ស្លាប់ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៦និង៤០នាទី នៅក្នុងបន្ទប់លេខ៧ ។
តាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ស្រីវណ្ណ ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំ នៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញការិយាល័យបច្ចេកទេស សហការជាមួយកម្លាំងក្រុង-ប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ និងគ្រូពេទ្យខេត្ត បានចុះទៅធ្វើការ ពិនិត្យសាកស ពឃើញស្ថានភាពដូចខាង ក្រោម ៖
ជនរងគ្រោះពាក់អាវយឺតដៃវែង ពណ៌ក្រហមក្រវ៉ាត់ស ស្លៀកខោក្រណាត់ជើងវែង ពណ៌ខ្មៅដេកស្លាប់នៅលើគ្រែ បែរក្បាលទៅទិសខាងកើត ។ នៅលើរាងកាយ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ ពាក់ព័ន្ធនិងបទល្មើសឡើយ ។

តាមការបំភ្លឺពីឈ្មោះ ពិន សៀប ភេទស្រី អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង (ត្រូវជាម្ដាយក្មេក) របស់ ជនរងគ្រោះដែលដេកក្នុងបន្ទប់ជាមួយ គ្នាបានឲ្យដឹងថា ៖ កន្លងមក កូនប្រសារស្រីរបស់ខ្លួនឈ្មោះ សេង ស្រីវណ្ណ នេះមានជំងឺថ្លើមធ្ងន់ធ្ងរ (ទាចទឹក) និងជំងឺខ្វះគ្រាប់ឈាម ក្រហម និងធ្លាប់បានទៅព្យាបាលនៅមន្ទីរពេទ្យ ថៃ បាន៤លើកមកហើយ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី រូបគាត់និងកូនប្រសារបាននាំគ្នាមកសម្រាកនៅផ្ទះសំណាក់ឆាយណា ក្នុងគោល បំណងទៅពេទ្យប្រទេសថៃពិនិត្យជំងឺ លុះនៅម៉ោង ប្រហែល ០៥និង០០នាទីព្រឹក ឈានចូលថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២០ ក្នុងពេលខ្លួនកំពុងដេកលក់ ស្រាប់តែជំងឺកូនប្រសាររស្រីរបស់គាត់បានរើឡើង ភ្លាមនោះរូបគាត់បានដាស់កូន តែមិនភ្ញាក់ រូបគាត់ក៏រត់ចេញមកក្រៅបន្ទប់ ដើម្បីឲ្យគេជួយតែពេលនោះមិនឃើញមានមនុស្សម្នាទេ គាត់ក៏រត់ចូល ទៅបន្ទប់វិញ ស្រាប់តែកូនប្រសារ ដង្ហក់ស្លាប់ភ្លាមៗតែម្តង ។

ក្រោយពិនិត្យសាកសពរួច កម្លាំងជំនាញបានប្រគល់សាក សពឲ្យទៅឈ្មោះ ពិន សៀប យកទៅធ្វើបុណ្យតាមប្រពៃណី នៅមូលដ្ឋានវិញ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច និងគ្រូពេទ្យ ៖ ជនរងគ្រោះពិតជា ដេកស្លាប់ដោយសារជំងឺរ៉ាំរ៉ៃ ប្រាកដមែន ដោយមូលហេតុ ៖ ជនរងគ្រោះ កើតមានជំងឺទាចទឹក និង ខ្វះគ្រាប់ឈាមក្រហម ៕

 

 

មតិយោបល់