ស្វាយរៀងៈ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ជនជាតិចិន២នាក់ ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរសារធាតុញៀន ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង។
វត្ថុតាងដកហូតបាន៖
-សារធាតុញៀន
-សារធាតុគីមីផ្សំជាច្រើនមុខ
-សម្ភារៈវេចខ្ចប់ និងឧបករណ៍កែឆ្នៃ មួយចំនួនទៀត។
ដំណើររឿង៖ កាលពីថ្ងៃទី២ ខែមករា កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ស្ថិតភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២នាក់ ភេទប្រុស ព្រមទាំងវត្ថុតាងបញ្ជូនទៅកាន់ការិយាល័យជំនាញ៕
មតិយោបល់