ព័ត៌មានជាតិ

ម៉ូតូបើកលឿនបុកម៉ូតូរ៉ឺម៉កដឹកល្ពៅឈប់ចតលើទ្រូងផ្លូវ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់

កំពង់ធំ: នៅវេលាម៉ោង ៧និង៤៩នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ស្ថិតត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៩-១១០ ភូមិរពាក់ពេន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុករ៉ឺម៉ក។

ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1C-4482 បើកបរដោយឈ្មោះ ចក់ អែម ភេទប្រុស អាយុ ៣១ឆ្នាំ ភូមិប្រខ្នាយ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរកសិករ របួសធ្ងន់បាក់ភ្លៅខាងស្តាំមិនពាក់មួកសុវត្ថិភាព ។ អ្នករួមដំណើរឈ្មោះ ព្រីង អាត ភេទស្រី អាយុ ៤១ឆ្នាំ ភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុមិនពាក់មួកសុវត្ថិភាព ។
ម៉ូតូម៉ាក ផ្លើស ពណ៌ក្រហម ស្លាកលេខគ្មាន សណ្តោង រ៉ឺម៉កផ្ទុកផ្លែល្ពៅ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់។

មូលហេតុ៖ ម៉ូតូម៉ាកផ្លើសសណ្តោងរ៉ឺម៉កផ្ទុកផ្លែល្ពៅ ចតលើទ្រូងផ្លូវគ្មានភ្លើង និងចំណាំងផ្លាតខាងក្រោយ ចំណែកម៉ូតូម៉ាក ហុងដាឌ្រីមC125 បើកបរមានល្បឿនលឿន។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងខាងលើធ្វើការវាស់វែងយកវត្ថុតាងមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីកសាងតាមនីតិវិធី រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់