ព្រះសីហនុៈ កាលពីវេលាម៉ោង ១១និង៣៥នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២០៤-២០៥ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័របុកម៉ូតូ។
ម៉ូតូម៉ាក HONDA SCOOPY ពណ៌ខៀវ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ អឹប សេថន ភេទប្រុស អាយុ ២២ឆ្នាំ (ស្លាប់) មុខរបរ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានទីលំនៅភូមិបត់គគីរ ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រថយន្តបង្ក កុងតឺន័រ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (ស្លាប់គាបជាប់ក្នុងកាប៊ីនរថយន្ត)។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើ ធ្វើដំណើរពីក្រុងព្រះសីហនុទៅក្រុងភ្នំពេញ ស្រាប់តែមកដល់ចំណុចកើតហេតុ បានបុកម៉ូតូជនរងគ្រោះ និងរថយន្តក្រឡាប់ធ្លាក់ផ្លូវ បង្កជាអគ្គិភ័យឆាបឆេះស្លាប់មនុស្ស ២នាក់។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកំណត់ហេតុរួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកសពតៃកុងរថយន្តកុងតឺន័រ ប៉ូលិសកំពុងស្រាវជ្រាវរកសាច់ញាតិ៕
មតិយោបល់