ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនសង្ស័យ ៣នាក់ ករណីលួចលេងល្បែងស៊ីសង ជល់មាន់

កំពង់ចាមៈ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទីព្រឹកកម្លាំងជំនាញ របស់អធិការដ្ឋាន នគរបាលស្រុកចំការលើ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួច លេងល្បែងស៊ីសង ជល់មាន់ដាក់លុយ ចំណុចក្នុងឡូត៍កៅស៊ូរបស់ក្រុមហ៊ុនអានម៉ាឌី ស្ថិតនៅខាងត្បូងភូមិ៣២ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

ការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ខាងលើនេះ បន្ទាប់ពីទទួលបញ្ជាពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ឲ្យបង្រ្កាបករណីលេងល្បែងភ្នាល់ដាក់លុយ ដែលដឹកនាំដោយ លោកវរសេនីយ៍ត្រី ខ្លូត ហ៊ាន់ អធិការរងទទួលការងារព្រហ្មទណ្ឌ ។

ជនសង្ស័យដែលឃាត់ខ្លួនរួមមាន ៖
១.ឈ្មោះ ហាក់ ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ។
២.ឈ្មោះ ព្រុំ គឹមឈាន់ ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ។
៣.ឈ្មោះ ប៊ី សុខហេង ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ។

ដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូចំនួន០៦គ្រឿង
-ជញ្ជីងចំនួន០១
-មាន់ចំនួន០១ក្បាល (ឈ្មោល)
-ខ្នាយមាន់(ដែក)ចំនួន០១ គូរ ។

បច្ចុប្បន្ន មុខសញ្ញាទាំង ៣នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបាននាំយកមកកាន់អធិការដ្ឋាននគរបាលចំការលើ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ចាម ៕

មតិយោបល់