ប្រទេសចិនបានអនុម័តគម្រោងការសាកល្បងមួយដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនបង្កើត និងផ្ដល់សេវាកម្មទូរគមនាគមន៍ទូរស័ព្ទចល័តផ្ទាល់ខ្លួន ដើម្បីបើកទីផ្សារទូរស័ព្ទចល័តធំជាងគេនៅក្នុងពិភពលោក ក្នុងការប្រកូតប្រជែង។
ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានបាននិយាយថា អាជ្ញាធរបានអនុម័តទៅលើក្រុមហ៊ុនឯកជនចំនួន១១ ដើម្បីលក់សេវាកម្មទូរគមនាគមន៍ទូរស័ព្ទចល័ត (Vertual Carriers) ។ មានន័យថា ក្រុមហ៊ុនផលិតទូរស័ព្ទដៃចិនទាំងអស់អាចលក់សេវាកម្មទូរស័ព្ទចល័តទៅឲ្យអតិថិជនដោយភ្ជាប់ជាមួយនឹងទូរស័ព្ទដៃដោយផ្ទាល់។
សាកល្បងបើកឡើងទីផ្សារសម្រាប់ក្រុមហ៊ុនឯកជនដើម្បីផ្តល់ជូននូវការបញ្ចុះតម្លៃឬកិច្ចព្រមព្រៀងទាក់ទាញបន្ថែមទៀតបង្កើនការប្រកួតប្រជែងនៅក្នុងទីផ្សារគ្របដណ្តប់ដោយសហគ្រាសរដ្ឋនៃប្រទេសចិន China Mobile Ltd ,China Telecom Corp Ltd និង Unicom, Ltd ៕
មតិយោបល់