ព័ត៌មានជាតិ

អ្នកបើកបរស្រវឹងស្រា បើករថយន្តបុកគល់ដូង បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ច្រើននាក់

កំពង់ស្ពឺ: នៅវេលាម៉ោង ៦និង៥៥នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ១១២-១១៣ ភូមិក្រាំងតាចរ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង។
រថយន្តម៉ាក កាមារី គូទហើម ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2D-3803 អ្នកបើកបរឈ្មោះ ឌុក សេន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្លាប់នៅកន្លែងកើតហេតុ មានអ្នករួមដំណើរចំនួន ៦នាក់៖
១/ឈ្មោះ ប៉េស កៃ ភេទប្រុស អាយុ ៤១ឆ្នាំ ។
២/ឈ្មោះ សាត នួន ភេទប្រុស អាយុ ២៨ឆ្នាំ។
៣/ឈ្មោះ យូ រ៉េស ភេទប្រុស អាយុ ៤២ឆ្នាំ ។
៤/ឈ្មោះ សា ហ្វា ភេទប្រុស អាយុ ២០ឆ្នាំ។
៥/ឈ្មោះ ពុត ក្រឺម ភេទប្រុស អាយុ ២៧ឆ្នាំ។
៦/ឈ្មោះ សា ផយ ភេទប្រុស អាយុ ៣៣ឆ្នាំ អ្នកទាំង ៦នាក់ រងរបួសធ្ងន់ និងរស់នៅភូមិ រស់នៅភូមិតាវ៉ាយ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តខាងលើ ធ្វើដំណើរពីលិចទៅកើត ក្នុងស្ថានភាពស្រវឹងស្រា និងបើកបរល្បឿនលឿន ស្រាប់តែមកដល់ចំណុចខាងលើ រេចង្កូតទៅបុកគល់ដូងនៅខាងស្ដាំដៃ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់តែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរុងរឿង នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីកសាងតាមនីតិវិធីដោះស្រាយ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់