ព័ត៌មានជាតិ

គួរឲ្យស្រងេះស្រងោច មួយគ្រួសារ ត្រូវបាត់បង់ជីវិតទាំងអស់ ករណីបាក់អគារកម្ពស់ ៦ ជាន់នៅខេត្តកែប

កែបៈ ក្នុងចំណោមអ្នកស្លាប់ចំនួន ៣៦នាក់នោះ មានគ្រួសារមួយ បានស្លាប់អស់ទាំងប្តី ប្រពន្ធ និងកូនប្រុស២នាក់ ពិតជាគួរឲ្យសង្វេគណាស់។

ជនរងគ្រោះឈ្មោះ ហាស់ សុគុណ (ប្តី) ឈ្មោះ ហែម សុគុណ (ប្រពន្ធ) និងកូនប្រុសពីរនាក់ ឈ្មោះ លី គីមឈីង អាយុ៨ និងឈ្មោះ លី គីមឆាយ៩ ឆ្នាំ។

បើតាមហ្វេសប៊ុកពូ ជីម៉េរ ដែលជាសាច់ញាតិជនរងគ្រោះខាងលើ បានបង្ហោះសារពោរពេញ ដោយទុក្ខសោកយ៉ាងដូច្នេះថា ៖ «ធ្វើការហត់ណាស់បង តែនៅញញឹមស្រស់ទៀតបង តែឥឡូវបង និង គ្រួសារ បងលែងហត់ហើយ សម្រាកទៅបង សម្រាន្តលក់ឲ្យស្រួលណា បងប្រុស បងស្រី និងក្មួយៗ ។ គ្រួសារ ធំរបស់បង អ៊ំៗ មីងៗ បងៗ ប្អូនៗ ក្មួយៗ យំតែ ៥ ទៅ ១០ ថ្ងៃ គាត់ឈប់យំហើយ ។ មើលតែម្តាយបង គាត់ពិការដៃម្ខាងទៀត ដោយសារគេបុកកាលខែមុន គាត់យំសន្លប់ មិនដឹងជាប៉ុន្មានដងទេហើយ។ ហាស់ សុគុណ ប្តី ហែម សុគុណ ប្រពន្ធ លី គីមឈីង កូន លី គីមឆាយ កូន មួយគ្រួសារ R. I. P )។

សូមជម្រាបថា ករណីបាក់អគារនេះ កើតទ្បើងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣៥នាទីរសៀល ស្ថិតក្នុងភូមិ/សង្កាត់/ក្រុង/ខេត្តកែប៕

មតិយោបល់