ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូហុងដាវ៉ាជែង ទៅបុករថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់

កំពង់ឆ្នាំង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៧រោចខែ ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩ និង១៥នាទី នៅចំណុចវាលធំ លើផ្លូវជាតិលេខ ០៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៦.៥៧ ភូមិព្រៃពិស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J 3625 អ្នកបើកបរឈ្មោះ ញាន តូច ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ។

ពេលមកដល់ចំណុចខាងលើ ក៏បានបើកឡើងវ៉ានិងរថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y 0815 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន )បើកបរពីទិសខាង ត្បូងឆ្ពោះទៅទិសខាងជើង ក្នុងដំណើរស្របទិសគ្នា ហើយបានជ្រុលទៅបុក នឹងរថយន្តម៉ាកឡិចស៊ីស Rx 330 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ (គេចខ្លួន) ដែលម៉ូតូខាងលើ នៅក្នុងចំណែកផ្លូវរបស់រថយន្ត ឡិចស៊ីស Rx 330 ដែលកំពុងបើកបរពីទិសខាង ជើងឆ្ពោះទៅទិសខាងត្បូង ក្នុងដំណើរច្រាសទិសគ្នា ហើយម៉ូតូបានខ្ទាតមកបុកនិងរថយន្តម៉ាក សាំយ៉ុង ខាងលើវិញ ។ បណ្ដាញឲ្យរបួសធ្ងន់មនុស្សម្នាក់ បានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ។

ក្រោយពីកម្លាំងសមត្ថកិច្ច ធ្វើការវាស់វែងរួច វត្ថុតាងចាប់យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ៕

មតិយោបល់