ព័ត៌មានជាតិ

Updated៖ ឆេះផ្ទះចិនធ្វើម្ហូបលក់តាមអនឡាញ បណ្ដាលមកពីការបើកហ្គាសខ្វះការប្រុងប្រយ័ត្ន

ភ្នំពេញៈ នៅវេលាម៉ោង ២និង៥០នាទីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវមុនីវង្ស ផ្ទះលេខ៥៣៩ ក្រុមទី១ ភូមិ១ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ ZHAO JI KUI ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរលក់ម្ហូបតាមអនឡាញ។

មូលហេតុ៖ បើកហ្គាសធ្វើម្ហូបខ្វះការប្រុងប្រយ័ត្នបង្ករជាអគ្គិភ័យ ។

ផ្ទះប្រភេទសំណង់ ថ្មក្រោមប្រក់ដំបូលសង្គ័សី ។

សម្ភារៈខូចខាត៖
-ទូរទស្សន៍
-កង្ហារ
-កុំព្យូទ័រ
-ម៉ាស៊ីនព្រីន
-សម្ភារៈប្រើប្រាស់មួយចំនួនធំ និងមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកដ៏ទៃឡើយ។

បញ្ជាក់៖ រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់ទឹកអស់ចំនួន ១០ឡានស្មើនឹង៤០ម៉ែត្រគូប និងពន្លត់ឲ្យទៅវិញនៅវេលាម៉ោង ៣និង៤០នាទីថ្ងៃខែឆ្នាំដដែល៕

មតិយោបល់