ព័ត៌មានជាតិ

រថយន្តបើកបុកម៉ូតូផ្ដាច់ជីវិតយុវជនម្នាក់ ស្លាប់យ៉ាងអាណោចអធ័ម

ព្រះសីហនុ: កាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ស្ថិតក្នុងភូមិវាល ឃុំ/ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0038 បើកបរដោយឈ្មោះ ឆាយ ថេង ភេទប្រុស អាយុ ៤៧ឆ្នាំ(ឃាត់ខ្លួន)មុខរបរ បើកបររថយន្ត ទីលំនៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ម៉ូតូម៉ាក HONDA សង់C១២៥ ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1I-7876 បើកបរដោយឈ្មោះ ហ៊ិន សុខហ៊ួរ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិបឹងត្រាច ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ដំណើររឿង៖ មុនកើតហេតុរថយន្តបង្កធ្វើដំណើរពីកោះកុងទៅភ្នំពេញ លុះមកដល់ចំណុចខាងលើបានបុកម៉ូតូ បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីកសាងតាមនីតិវិធី ចំណែកសព ត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់