ព័ត៌មានអន្តរជាតិ

សភាអ៊ីរ៉ាក់ ទាមទារឲ្យបណ្ដេញកងទ័ពអាមេរិក ចេញពីប្រទេស

អ៊ីរ៉ាក់ៈ សម្ពាធប្រឆាំងនឹងអាមេរិក នៅអ៊ីរ៉ាក់ បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលគ្រាប់រ៉ុក្កែត បានវាយប្រហារនៅជិតស្ថានទូតអាមេរិក និងសភាទាមទារឱ្យបណ្តេញកងទ័ពអាមេរិករាប់ពាន់នាក់ ចេញពីប្រទេស បន្ទាប់ពីការសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ម្នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩។

ចំណងទាក់ទងរវាងប្រទេសទាំងពីរ ហាក់ប្រែជាមិនល្អ បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកមួយ របស់អាមេរិក កាលពីថ្ងៃសុក្រ ទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់លោក Qasem Soleimani និងឥស្សរជនយោធាកំពូលអ៊ីរ៉ាក់ Abu Mahdi al-Muhandis ។

ដោយគ្រាប់រ៉ុក្កែតមួយគូ បានវាយប្រហារនៅក្បែរស្ថានទូតអាមេរិក ក្នុងតំបន់បៃតងដែលមានសន្តិសុខយាមកាមខ្ពស់របស់អ៊ីរ៉ាក់ សម្រាប់យប់ទី ២ ជាប់ៗគ្នា កាលពីថ្ងៃអាទិត្យប៉ុន្មានម៉ោង បន្ទាប់ពីក្រសួងការបរទេសអ៊ីរ៉ាក់ បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិក ឲ្យបំភ្លឺទាក់ទងនឹងការវាយប្រហារនេះ៕

មតិយោបល់