ព័ត៌មានជាតិ

សពជនរងគ្រោះ៤នាក់ម្ដាយឪពុកកូន ត្រូវគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ សពជនរងគ្រោះដែលស្លាប់ដោយការបាក់រលំអគារ ពេលនេះបានយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯវត្តជោតញ្ញាណ ហៅវត្តលើ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ហាស់ សុគុណ (ប្តី) ឈ្មោះ ហែម សុគុណ (ប្រពន្ធ) និងកូនប្រុសពីរនាក់ ឈ្មោះ លី គីមឈីង អាយុ៨ និងឈ្មោះ លី គីមឆាយ៩ ឆ្នាំ។

សូមជម្រាបថា ករណីបាក់អគារនេះ កើតទ្បើងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣៥នាទីរសៀល ស្ថិតក្នុងភូមិ/សង្កាត់/ក្រុង/ខេត្តកែប បណ្តាលឲ្យមានមនុស្សរងគ្រោះសរុបចំនួន៥៩នាក់ (ស្រី២២នាក់) ក្នុងនោះស្លាប់ចំនួន៣៦នាក់ (ស្រី១៤នាក់) មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)។

បច្ចុប្បន្ន សពជនរងគ្រោះកំពុងធ្វើការបូជា៕

មតិយោបល់